Khmer

សូមស្វាគមន៍មកកាន់សាលាបង្រៀនតាមអ៊ិនធឺណេតរបស់ ខារ៉ែនស៏     

NoTe Norwegian Teaching​ – ដែលមាន វគ្គសិក្សាតាមអ៊ិនធឺណិតគ្រប់កម្រិត។ 

វគ្គសិក្សា ភាសាន័រវេស៏របស់យើងខ្ញុំ រៀបចំអ្នកសម្រាប់ ការប្រឡង ភាសា       ន័រវេស៏ និង តេស្តប៊ឺហ្គេន​ ហើយត្រូវបានទ​ទួលស្គាល់  ដោយ UDI នឹង នាយកក្រសួងអប់រំ​ នឹងស្រាវជ្រាវន័រវេស៏​ ( Kompetanse Norge ) វគ្គសិក្សាតាម​ អ៊ិនធឺណេតត្រូវបានធ្វើឡើងដោយគ្រូមានសមត្ថភាពភាសាន័រវេស៏ជាភាសាកំណើតរបស់ពួកគេ​ ហើយដែលបានធ្វើការជាយូរមកហើយក្នុងការបង្រៀនភាសាន័រវេស៏តាមវិធីផ្សេងៗគ្នា។

ភាពបត់បែន​ក្នុងកាសិក្សាតាមអ៊ីនធឺណេត

វគ្គសិក្សារបស់យើងគឺនៅលើអ៊ីនធឺណេតដូច្នេះហើយអាចបត់បែនបាន។ សិក្សាពេលណា និងនៅកន្លែងណាដែលអ្នកចង់បាន! វគ្គសិក្សាគឺសមស្របសម្រាប់មនុស្សគ្រប់ស្ថានភាពជីវិតមិនថា អ្នករវល់ និងធ្វើការច្រើន នៅផ្ទះឬ សិក្សា​​ទេ។

យើងមានវគ្គសិក្សាកម្រិត A1, A2, B1, B2 និង C1។ 

ដូច្នេះ អ្នកអាចជ្រើសរើសវគ្គសិក្សា មិនថាអ្នកជាអ្នកចាប់ផ្តើមដំបូងឬ​មាន កំរិតខ្ពស់រួចហើយ ហើយអ្នកចង់អភិវឌ្ឍន៏បន្ថែមទៀត។ យើងសូមណែនាំឱ្យធ្វើការ 2-3 ម៉ោងក្នុងមួយថ្ងៃដើម្បីទទួលបាន  អត្ថប្រយោជន៍ច្រើនបំផុតពីវគ្គសិក្សា។

យើងក៏មានវគ្គសិក្សាភាសាន័រវេស៏ ​ផ្នែកសុខភាព និងភាសា​សំរាប់                       មត្តេយ្យសាលា​ ចំពោះអ្នកដែលធ្វើការក្នុងវិស័យសុខាភិបាល និង   មត្តេយ្យសាលាផងដែរ។ លើសពីនេះទៀតយើងមានការបណ្តុះបណ្តាលការសន្ទនាសម្រាប់អ្នកដែលចង់ធ្វើឱ្យប្រសើរឡើងនូវភាសាន័រវេស៏ក្នុងការនិយាយ។ សម្រាប់អ្នកដែលនឹងចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រសង្គមរយៈពេល ៥០ ម៉ោង យើងមានផ្តល់ជូនជាភាសាន័រវែស៏        អារ៉ាប់ និង អង់គ្លេស។

គ្រូល្អ និង វគ្គសិក្សាដែលមានគុណភាព

សាលាបង្រៀនតាមអ៊ិនធឺណេតត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៥ ។ 

ខារ៉ែនស៏ បានប្រើប្រាស់ បទពិសោធន៍របស់គាត់ លើសពី ១៥ឆ្នាំ      ជាគ្រូបង្រៀនភាសាន័រវេស៏ដើម្បីបង្កើតវគ្គសិក្សាដែលផ្តល់​លទ្ធផល។

សាលាបង្រៀនតាមអ៊ិនធឺណេត មានក្រុមគ្រូបង្រៀន ដែលសុទ្ធតែមាន   សមត្ថភាពជួយដឹកនាំសិស្សរបស់យើងក្នុងការរៀន។  រួមជាមួយនិង វគ្គសិក្សាតាម  អ៊ិនធឺណេតអ្នកអាចទាញយក   អត្ថប្រយោជន៍ពីធនធានឥតគិតថ្លៃរបស់យើងរួមមានវីដេអូយូធ្យូប    ផតខាស់ សារជាសំឡេង គណនី Instagram និងក្រុមហ្វេសប៊ុក។

សូមអានបន្ថែមអំពីបណ្តាញផ្សេងរបស់យើងនៅទីនេះ។

វគ្គសិក្សាដែលមានការណែនាំជាលក្ខណៈបុគ្គល

វគ្គសិក្សាតាមអ៊ិនធឺណេតជាភាសាន័រវេស៏ មានទាំង ការអាន ការស្តាប់           ការសរសេរកិច្ចការ​ និងការថតសារជាសំលេង។ កិច្ចការសរសេរដែលបាន   ផ្ញើរមក​គឺត្រូវបានអាន កែ​ នឹងវាយតម្លៃដោយគ្រូរបស់យើង។​​ ទីនេះ អ្នកទទួលបាននូវ   គន្លឺះណែនាំអំពីវិធីដែលអ្នកអាចធ្វើអោយកាន់តែប្រសើរឡើងនៅពេលក្រោយ។ សូមអានបន្ថែមអំពីវគ្គសិក្សានីមួយៗដើម្បីមើលអ្វីដែលបញ្ចូលឬផ្ញើអ៊ីមែលមកយើង។

សូមមើលវគ្គសិក្សារបស់យើងនៅទីនេះ

រួមបញ្ចូលផងដែរគឺការសន្ទនា ១ ម៉ោងជាមួយគ្រូក្នុងមួយខែលើវគ្គសិក្សា។ ពេលវេលានេះអាចត្រូវបានប្រើសម្រាប់ការបណ្តុះបណ្តាលការសន្ទនាដែលធ្វើឱ្យការបញ្ចេញសម្លេងរបស់អ្នកកាន់តែប្រសើរឡើងហើយក្លាយជាអ្នកពូកែនិយាយភាសាន័រវេស៏មិនមែនគ្រាន់តែសរសេរនិងអាននោះទេ។ 

ជាឧទាហរណ៍ អ្នកក៏អាចប្រើម៉ោងនេះដើម្បីពិនិត្យមើលវេយ្យាករណ៍ដែលអ្នកមិនច្បាស់ ឬរៀបចំសម្រាប់ការសម្ភាសន៍ការងារ ជាដើម។

បន្ទាប់ពីមួយម៉ោង​ដែលអ្នកបានសន្ទនា អ្នកនឹងទទួលបានឯកសារសន្ទនាជាមួយអ្វីដែលអ្នកបានរៀន ពាក្យដែលអ្នកត្រូវអនុវត្ត និងភ្ជាប់ទៅនឹងធនធានដែលមានប្រយោជន៍សម្រាប់អ្នក។

វគ្គសិក្សាភាសាអង់គ្លេសគ្រប់កំរិត

ណូធី​ (NoTe) ក៏មានផ្តល់ជូនវគ្គសិក្សាភាសាអង់គ្លេសគ្រប់កម្រិត  ដូចជាភាសាអង់គ្លេសពាណិជ្ជកម្មផងដែរ។ យើងមានវគ្គសិក្សាតាមអ៊ិនធឺណេតចាប់ពី ១-៦ ខែរហូតដល់ កំរិត B ១ ។ ប្រសិនបើអ្នកចង់បានកំរិតខ្ពស់បន្ទាប់ពីបញ្ចប់វគ្គសិក្សាអ្នកអាចកក់ម៉ោងជាមួយគ្រូ។

វគ្គសិក្សាភាសាអង់គ្លេសគឺសមស្របមិនត្រឹមតែសម្រាប់អ្នកដែលកំពុងរៀនភាសាអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកដែលត្រូវការភាសាអង់គ្លេសសម្រាប់តេស្ត TOEFL ឬតេស្ត IELTS ដើម្បីចូលសាកលវិទ្យាល័យនៅបរទេសផងដែរ។ គ្រូភាសាអង់គ្លេសរបស់យើងមកពីសហរដ្ឋអាមេរិកហើយរស់នៅក្នុងប្រទេសន័រវេស៏។

ជួប​ ខារ៉ែនស៏

នៅលើបណ្តាញ YouTube អ្នកអាចរៀនពី ខារ៉ែនស៏​ (Karense) និងទទួលបានរសជាតិនៃវគ្គសិក្សាតាមអ៊ីនធឺណេត។ សូមទស្សនាវីដេអូនេះដើម្បីមើលថា តើវគ្គសិក្សាតាមអ៊ិនធឺណេតរបស់យើងមាន    លក្ខណៈដូចម្តេច៖

ចុះ​ឈ្មោះ

យើងទន្ទឹងរងចាំជួបសិស្សថ្មីនៅវគ្គសិក្សារបស់យើង។ យើងសូមស្វាគមន៍ អ្នករាល់គ្នាមិនថាអ្នកស្ថិតនៅកម្រិតណា ហើយអ្នកនឹងទៅណាទេ។ 

គោលដៅរបស់យើងគឺ​​អ្នក​នឹងក្លាយជាអ្នកពូកែភាសាន័រវែស៏កាន់តែប្រសើរឡើង។

Kontakt

+47 400 48 599
post@note.no